KINGDOM OF CAMBODIA

ប្រភេទរបាយការណ៍

ខាងក្រោម​នេះ​គឺជា​សេចក្ដី​ពណ៌នា​សង្ខេប​ និង​ឧទាហរណ៍​នៃ​ប្រភេទ​របាយការណ៍​សំខាន់ៗ​ ដែល​ស្ថាប័ន​ និង​អង្គការ​នានា​អាច​ប្រើ​ជា​ឧបករណ៍​សម្រាប់​កំណត់​គោលដៅ​ផ្តល់​សេវាកម្ម​ និង​ជំនួយ​ដល់​គ្រួសារ​ក្រីក្រ។​ មាន​របាយការណ៍​ពីរ​ប្រភេទ​ ដែល​អ្នក​ប្រើប្រាស់​គេហទំព័រ​ដែល​មិន​បាន​ចុះ​ឈ្មោះ​ជា​អ្នក​ប្រើប្រាស់​ ទិន្នន័យ​អាច​ប្រើប្រាស់​ដោយ​សេរី​គឺ៖​

របាយការណ៍ទី១០៖ ស្ថិតិសង្ខេប
របាយការណ៍ទី១៤៖ របាយការណ៍ប្រៀបធៀបអត្រាភាពក្រីក្រ

លោកអ្នក​អាច​ទទួល​បាន​របាយការណ៍​បួន​ប្រភេទ​ដូចខាងក្រោម​នេះ​ នៅ​លើ​ឌីវីឌី​ តាម​រយៈ​ការ​ស្នើសុំ​ពី​កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ ឬ​លោក​អ្នក​អាច​ទាញ​យក​ពី​គេហទំព័រ​នេះ​ប្រសិន​បើ​លោកអ្នក​បាន​ ចុះ​ឈ្មោះ​ជា​អ្នក​ប្រើប្រាស់​ទិន្នន័យ​ និង​ការ​ប្រើប្រាស់​របស់អ្នក​ត្រូវ​បាន​អនុម័ត៖​

របាយការណ៍ទី១៣៖ បញ្ជីគ្រួសារក្រីក្រ
របាយការណ៍ទី៨៖ ការពិពណ៌នាសង្ខេបអំពីសមាជិកគ្រួសារក្រីក្រ
របាយការណ៍ទី១៥៖ បញ្ជីឈ្មោះនិងរូបថតសមាជិកគ្រួសារក្រីក្រ
របាយការណ៍ទី១៦៖ ទិន្នន័យគ្រួសារក្រីក្រសង្ខេប

សម្រាប់​ការ​សាកសួរ​ណា​មួយ​ដែល​ទាក់ទង​នឹង​ទិន្នន័យ​គ្រួសារ​ក្រីក្រ​សូម​ ទាក់ទង​ កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ។​

របាយការណ៍ទី១០៖ ស្ថិតិសង្ខេប

របាយការណ៍​នេះ​ផ្ដល់​នូវ​សេចក្ដី​សង្ខេប​នៃ​លទ្ធផល​ការ​កំណត់​អត្តសញ្ញាណ​ គ្រួសារ​ក្រីក្រ​ក្នុង​តំបន់​គ្របដណ្តប់​ទាំងអស់​នៅ​ក្នុង​ខេត្ត​ណា​មួយ​ ក្នុង​ជុំ​នៃ​ការ​ប្រមូល​ទិន្នន័យ​ជាក់លាក់​មួយ។​ វា​បង្ហាញ​ព័ត៌មាន​ដូចខាងក្រោម៖​

  • ចំនួន​សរុប​នៃ​ភូមិ​ឃុំ​និង​ស្រុក​គ្របដណ្តប់​ដោយ​ដំណើរ​ការ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​នៅ​ក្នុង​ខេត្ត​នេះ​
  • ចំនួន​និង​ភាគរយ​គ្រួសារ​ដែល​បាន​កំណត់​ថា​ជា​គ្រួសារ​ក្រីក្រ​ នៅ​ក្នុង​ភូមិ​ទាំងអស់​ដោយ​បាន​បែងចែក​តាម​ចំណាត់​ថ្នាក់​ភាព​ក្រីក្រ។​
  • ចំនួន​និង​ភាគរយ​មនុស្ស​ដែល​កំណត់​ថា​ជា​អ្នក​ក្រីក្រ​នៅ​ក្នុង​ភូមិ​ទាំងអស់​ដោយ​បាន​បែងចែក​តាម​ចំណាត់​ថ្នាក់​ភាព​ក្រីក្រ។​
  • ចំនួន​និង​ភាគរយ​គ្រួសារ​ក្រីក្រ​ដែល​មាន​មេគ្រួសារ​ជា​បុរស​ឬ​ស្ត្រី​តាម​ចំណាត់​ថ្នាក់​ភាព​ក្រីក្រ​នីមួយៗ។​

ឧទាហរណ៍របាយការណ៍ទី១០

របាយការណ៍ទី១៤៖ របាយការណ៍ប្រៀបធៀបអត្រាភាពក្រីក្រ

របាយការណ៍​នេះ​ត្រូវ​បាន​រៀបចំ​ជា​ពីរ​ទ្រង់ទ្រាយ។​ របាយការណ៍​មួយ​បង្ហាញ​លទ្ធផល​ផ្អែក​លើ​ចំនួន​គ្រួសារ​ និង​មួយ​ទៀត​បង្ហាញ​លទ្ធផល​ផ្អែក​លើ​ចំនួន​មនុស្ស។​ របាយការណ៍​ប្រៀបធៀប​អត្រា​ភាព​ក្រីក្រ​ផ្អែក​លើ​ចំនួន​មនុស្ស​ផ្តល់​នូវ​ ទិដ្ឋភាព​ជា​ចំនួន​ និង​ភាគរយ​គ្រួសារ​តាម​កម្រិត​ភាព​ក្រីក្រ​ទី១​ និង​ទី២​នៅ​ក្នុង​ភូមិ​ដែល​គ្របដណ្តប់​ដោយ​ អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ​ និងភាគរយ​​សរុប​គ្រួសារ​ក្រីក្រ​នៅ​ក្នុង​ភូមិ​នីមួយៗ​ហើយ​ក៏​បាន​បង្ហាញ​ពី ​ភាគរយ​សរុប​នៃ​គ្រួសារ​ក្រីក្រ​នៅ​តាម​ឃុំ​ និង​ស្រុក​នីមួយៗ​ផងដែរ។​

រីឯ​របាយការណ៍​ការ​ប្រៀបធៀប​អត្រា​ភាព​ក្រីក្រ​ផ្អែក​លើ​ចំនួន​មនុស្សវិញ​វា ​ផ្តល់​នូវ​ទិដ្ឋភាព​ជា​ចំនួន​ និង​ភាគរយ​មនុស្ស​ក្រ​កម្រិត​ទី១​ និង​ទី២​នៅ​តាម​ភូមិ​នីមួយៗ​ដែល​គ្របដណ្តប់​ដោយ​ អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ ហើយ​និង​ភាគរយ​សរុប​នៃ​មនុស្ស​ក្រីក្រ​នៅ​តាម​ភូមិ​នីមួយៗ​ហើយ​វា​ក៏​បាន​ បង្ហាញ​ពី​ភាគរយ​សរុប​ចំនួន​មនុស្ស​ក្រីក្រ​នៅ​តាម​ឃុំ​ និង​ស្រុក​នីមួយៗ​ផង​ដែរ។​

របាយការណ៍​នេះ​មាន​ប្រយោជន៍​សម្រាប់​អង្គការ​ និង​ស្ថាប័ន​នានា​ដែល​មាន​បំណង​កំណត់​គោលដៅ​ផ្តល់​សេវាកម្ម​ ឬ​ជំនួយ​ទៅ​ដល់​ភូមិ​ ឬ​ឃុំ​ដែល​ក្រីក្រ​បំផុត​ ឬ​ទៅ​ដល់​គ្រួសារ​ក្រីក្រ​ដែល​ រស់​នៅ​ក្នុង​ភូមិ​ក្រីក្រ​បំផុត​ទាំង​នេះ​នៅ​ក្នុង​តំបន់​គ្របដណ្តប់​ដោយ​ អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​នេះ។​ ដោយសារតែ​របាយការណ៍​នេះ​បាន​បង្ហាញ​ពី​ភាគរយ​គ្រួសារ​ក្រីក្រ​កម្រិត​ទី១​ និង​ទី២​ គឺ​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​កំណត់​គោលដៅ​ភូមិ​ដែល​មាន​ភាគរយ​ គ្រួសារ​ក្រីក្រ​កម្រិត​ទី១​ខ្ពស់​ជា​ដើម។​

របាយការណ៍​នេះ​ក៏​អាច​មាន​ប្រយោជន៍​ខ្លាំង​ណាស់​នៅ​ពេល​ដែល​បាន​ប្រើ​រួម​ គ្នា​ជា​មួយ​នឹង​របាយការណ៍​ទី៨៖​ ការពិពណ៌នា​សង្ខេប​អំពី​សមាជិក​គ្រួសារ​ក្រីក្រ​ ឬ​របាយការណ៍​ទី១៣៖​ បញ្ជី​គ្រួសារ​ក្រីក្រ​ដើម្បី​កំណត់​គោលដៅ​ផ្តល់​សេវាកម្ម​ឬ​ជំនួយ​ទៅ​ដល់​ គ្រួសារ​ក្រីក្រ​ពិត​ប្រាកដ​នៅ​ក្នុង​ភូមិ​ក្រីក្រ​ទាំង​នេះ។​

ឧទាហរណ៍របាយការណ៍ទី១៤

របាយការណ៍ទី១៣៖ បញ្ជីគ្រួសារក្រីក្រ

របាយការណ៍​នេះ​ផ្តល់​នូវ​ព័ត៌មាន​សង្ខេប​អំពី​គ្រួសារ​ទាំងអស់​នៅ​ក្នុង​ បញ្ជី​គ្រួសារ​ក្រីក្រ​ក្នុង​ភូមិ​មួយ។​ វា​បង្ហាញ​ឈ្មោះ​ និង​ភេទ​របស់​មេគ្រួសារ​ ឈ្មោះ​ប្តី/​ប្រពន្ធ​ និង​ចំណាត់​ថ្នាក់​ភាព​ក្រីក្រ​ របស់​គ្រួសារ​នីមួយៗ។​ វា​ក៏​បាន​បង្ហាញ​អំពី​ចំនួន​ និង​ភាគរយ​គ្រួសារ​តាម​ចំណាត់​ថ្នាក់​ភាព​ក្រីក្រ​ជា​ក្រ​កម្រិត​ទី១​ និង​ក្រ​កម្រិត​ទី២​ និង​ចំនួន​សរុប​ និង​ភាគរយ​សរុប​នៃ​គ្រួសារ​ក្រីក្រ។​

របាយការណ៍​នេះ​ផ្ដល់​នូវ​សេចក្ដី​សង្ខេប​នៃ​គ្រួសារ​ដែល​ត្រូវ​បាន​បញ្ចូល​ ទៅ​ក្នុង​បញ្ជី​គ្រួសារ​ក្រីក្រ​ និង​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​កំណត់​គោលដៅ​ផ្តល់​សេវាកម្ម​ និង​ជំនួយ​ដល់​មនុស្ស​ ក្នុង​គ្រួសារ​ក្រីក្រ​ទាំង​នោះ។​

របាយការណ៍​នេះ​គឺ​ជា​ទិន្នន័យ​ជា​ទម្រង់​អេឡិចត្រូនិក​ដែល​វា​មាន​រួច​ហើយ​ នៅ​ឯ​ថ្នាក់​ឃុំ-សង្កាត់​និង​ថ្នាក់​ភូមិ​ ដោយ​បញ្ជី​គ្រួសារ​ក្រីក្រ​ ទម្រង់​ជា​ក្រដា​ស​ស្នាម​សរសេ​ដោយ​ដៃ។​ បើ​ធៀប​ជាមួយ​ទម្រង់​បែប​បទ​ជា​ក្រដាស​ស្នាម​អាច​មាន​ភាព​ខុស​គ្នា​នូវ​ ឈ្មោះ​ និង​អក្ខរាវិរុទ្ធ​របស់​មេគ្រួសារ​ឬ​ប្តី/​ប្រពន្ធ​របស់​គាត់​ដោយសារតែ​ ឈ្មោះ​ និង​អក្ខរាវិរុទ្ធ​ដែល​បាន​មក​ពី​បញ្ជី​សំណួរ​ សម្រាប់ការ​កំណត់​​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​ ហើយ​ជា​ទូទៅ​គឺ​អាស្រ័យ​ទៅ​លើ​សៀវភៅ​គ្រួសារ,​អត្តសញ្ញាណប័ណ្ណ,​ ឬ​សំបុត្រ​អត្រានុកូលដ្ឋាន។​

ឧទាហរណ៍របាយការណ៍ទី១៣

របាយការណ៍ទី៨៖ ការពិពណ៌នាសង្ខេបអំពីសមាជិកគ្រួសារក្រីក្រ

របាយការណ៍​នេះ​បង្ហាញ​នូវ​ទិន្នន័យ​សំខាន់​អំពី​សមាជិក​គ្រួសារ​ទាំងអស់​ ក្នុង​គ្រួសារ​នីមួយៗ​ដែល​មាន​នៅ​ក្នុង​បញ្ជី​គ្រួសារ​ក្រីក្រ​ និង​ដែល​មាន​ទិន្នន័យ​ដែល​បាន​បញ្ចូល​ពី​បញ្ជី​សំណួរ។ ទិន្នន័យ​​​ដែល​បាន​ផ្តល់​សម្រាប់​សមាជិក​គ្រួសារ​នីមួយៗ​រួម​មាន​ឈ្មោះ​ ទំនាក់​ទំនង​ជា​មួយ​មេគ្រួសារ​ភេទ​ថ្ងៃ​ខែ​ឆ្នាំកំណើត​អាយុ​និង​ចំណាត់​ ថ្នាក់​ភាព​ក្រីក្រ។​

របាយការណ៍​នេះ​គឺ​ជា​ឧបករណ៍​មាន​ប្រយោជន៍​សម្រាប់​ការ​ពិនិត្យ​មើល​ពី​ សុពលភាព​របស់​សមាជិក​គ្រួសារ​ដើម្បី​ទទួល​បាន​នូវ​សេវា​ឬ​ជំនួយ។​

ឧទាហរណ៍របាយការណ៍ទី៨

របាយការណ៍ទី១៥៖ បញ្ជីឈ្មោះនិងរូបថតសមាជិកគ្រួសារក្រីក្រ

របាយការណ៍​នេះ​បាន​បង្ហាញ​ពី​ចំណាត់​ថ្នាក់​ភាព​ក្រីក្រ​និង​រូបថត​របស់​ គ្រួសារ​ក្រីក្រ​នៅ​ក្នុង​ភូមិ​នីមួយៗ​និង​សេចក្តី​លម្អិត​ដ៏​សំខាន់​របស់​ សមាជិក​គ្រួសារ​រួម​ទាំង​ឈ្មោះ​ថ្ងៃ​ខែ​ឆ្នាំកំណើត​និង​ភេទ។​

របាយការណ៍​នេះ​ផ្ដល់​នូវ​សេចក្ដី​សង្ខេប​ព័ត៌មាន​អំពី​គ្រួសារ​ដ៏​មាន​ ប្រយោជន៍​ជា​ពិសេស​សម្រាប់​អ្នក​ផ្តល់​សេវាកម្ម​ណា​ដែល​មិន​មាន​ម៉ាស៊ីន​ កុំព្យូទ័រ​ (ឧ.នៅ​ថ្នាក់​ស្រុក​ឃុំ​ឬ​ភូមិ)​ សម្រាប់​ ការ​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់​សមាជិក​គ្រួសារ​ណា​មួយ​ដែល​នឹង​ត្រូវ​ ផ្តល់​ជូន​នូវ​សេវាកម្ម​ឬ​ជំនួយ​ផ្សេង​ទៀត។​

ឧទាហរណ៍របាយការណ៍ទី១៥

របាយការណ៍ទី១៦៖ ទិន្នន័យគ្រួសារក្រីក្រសង្ខេប

របាយការណ៍​នេះ​បង្ហាញ​ព័ត៌មាន​គន្លឹះ​មួយ​ចំនួន​អំពី​គ្រួសារ​នីមួយៗ​រួម​ ទាំង​ចំណាត់​ថ្នាក់​ភាព​ក្រីក្រ​រូបថត​គ្រួសារ​ ឈ្មោះ​របស់​អ្នក​ផ្តល់​ចម្លើយ​ កាល​បរិច្ឆេទ​នៃ​ការសម្ភាសន៍​ ឈ្មោះ​អ្នក​សម្ភាសន៍​ អាសយដ្ឋាន​នៃ​គ្រួសារ​ដែល​ត្រូវ​បាន​សម្ភាសន៍​ សេចក្តី​សម្គាល់​ផ្សេងៗ​ និង​សេចក្តី​លម្អិត​អំពី​សមាជិក​គ្រួសារ​នីមួយៗ​ (ឈ្មោះ,​ ទំនាក់​ទំនង​ជាមួយ​មេគ្រួសារ,​ ភេទ,​ ថ្ងៃ​ខែ​ឆ្នាំកំណើត​ និង​អាយុ)។​

របាយការណ៍​នេះ​គឺ​មាន​សារប្រយោជន៍​ជា​ពិសេស​សម្រាប់​អ្នក​ផ្តល់​សេវាកម្ម​ ដែល​ត្រូវ​ការ​ព្រីន​នូវ​ព័ត៌មាន​គ្រួសារ​នីមួយៗ​ និង​ដាក់​វា​ភ្ជាប់​ទៅ​នឹង​ព័ត៌មាន​ផ្សេង​ទៀត​នៅ​ក្នុង​សំណុំ​ឯកសារ គ្រួសារ​​ទាំង​នោះ។​

ឧទាហរណ៍របាយការណ៍ទី១៦