KINGDOM OF CAMBODIA

សេវាអនឡាញ

សេវាអនឡាញមានសម្រាប់តែអ្នកប្រើប្រាស់ទិន្នន័យដែលបានចុះឈ្មោះតែប៉ុណ្ណោះ។​

នៅពេលនេះយើងខ្ញុំផ្តល់ជូននូវសេវាអនឡាញដូចខាងក្រោមនេះ ៖​

សេវាផ្ទៀងផ្ទាត់ប័ណ្ណសមធម៌​

សេវានេះអាចឲ្យលោកអ្នកផ្ទៀងផ្ទាត់បាននូវសុពលភាពនៃប័ណ្ណសមធម៌ ឆែកមើលលេខប័ណ្ណសមធម៌ពីមុនៗដែលគ្រួសារធ្លាប់បានកាន់ ព្រមទាំងការពិនិត្យមើលព័ត៌មានលម្អិតអំពីសមាជិក គ្រួសារ។ លោកអ្នកក៏អាចពិនិត្យមើលរូបថតគ្រួសារបានផងដែរ បើសិនជាមាន។​

លោកអ្នកអាចប្រើប្រាស់កុំព្យូទ័រ តាបលេត ឬក៏ស្មាតហ្វូនបាន។ សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីរបៀបប្រើប្រាស់សេវានេះ សូមចូលទៅមើលទំព័រ របៀបផ្ទៀងផ្ទាត់ប័ណ្ណសមធម៌។​

សេវាអនឡាញផ្សេងៗទៀត​

កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រមានផែនការបង្កើតសេវាអនឡាញផ្សេងទៀតនាពេលខាងមុខនេះដោយយោលទៅលើសេចក្តីត្រូវការជា​អាទិភាព​របស់អ្នក​ប្រើប្រាស់ទិន្នន័យ។ សូមមេត្តា ទាក់ទង និងប្រាប់យើងខ្ញុំថាតើសេវាអ្វីខ្លះដែលអ្នកគិតថានឹងមានសារប្រយោជន៍!។​