KINGDOM OF CAMBODIA

អាត្លាសអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ២០១០-២០១១

នៅឆ្នាំ២០១២កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនិងកម្មវិធីស្បៀងអាហារ​ពិភព​លោក (WFP) បាន​សហការ​ដើម្បី​ផលិត​ទិន្នន័យ​គ្រួសារ​ក្រីក្រ​ជុំទី៤ (ឆ្នាំ២០១០) និង​ជុំទី៥ (ឆ្នាំ២០១១) ឲ្យ​មាន​​ទម្រង់​មួយ​ងាយស្រួល​ប្រើប្រាស់​ជាង​ទម្រង់​ដែល​ធ្លាប់​ត្រូវ​បាន​ផលិត​កាល​មុនៗ​។​ គោលបំណង​គឺ​ដើម្បី​ជួយ​បង្កើន​ការ​យល់យង់​ និង​ការប្រើប្រាស់​ទិន្នន័យ​ដោយអ្នកផ្តល់​សេវាកម្ម​ក្នុង​​គោល​បំណង​​កំណត់​​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​គោល​ដៅ​។​

លទ្ធផល​នៃ​កិច្ច​សហការ​នេះ​គឺ​អាត្លាស​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ដែល​លើស​​ពី​​ការ​​បែងចែក​​ទិន្នន័យ​​សង្ខេប​​នៃ​​គ្រួសារ​​ក្រីក្រ​​តាម​​ទីតាំង​​ភូមិ​សាស្ត្រ ក៏​​បាន​​ផ្តល់​​ការ​​វិភាគ​​ដ៏​​មាន​​សារ​​ប្រយោជន៍​​​អំពី​​លក្ខណៈ​​សេដ្ឋកិច្ច​​សង្គម​​កិច្ច​​របស់​​គ្រួសារ​​ទាំង​​នោះ​​ផង​​ដែរ​​។ អាត្លាស​​អត្តសញ្ញាណ​កម្ម​​គ្រួសារ​ក្រីក្រ​បាន​ប្រើប្រាស់​ផែនទី​ក្រាហ្វិច​ និង​តារាង​ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ការ​មើល​ការ​​ប្រៀប​ធៀប និង​ការ​បកស្រាយ​ទិន្នន័យ​។​

ទម្រង់​សៀវភៅ​អាត្លាស​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ​ត្រូវបាន​បង្កើត​ឡើង​ជាភាសាខ្មែរ​និង​ភាសា​អង់គ្លេស​ដែល​​បាន​បង្ហាញ​ទិន្នន័យ​ និង​ការ​វិភាគ​សម្រាប់​ថ្នាក់​ជាតិ​ថ្នាក់​ខេត្ត​ និងថ្នាក់ស្រុក។​

ទាញយកអាត្លាសអត្តសញ្ញាណកម្មគ្រួសារក្រីក្រ២០១០-២០១១ជាភាសាខ្មែរ (8,477 Kb)​ 
ទាញយកអាត្លាសអត្តសញ្ញាណកម្មគ្រួសារក្រីក្រ២០១០-២០១១ជាភាសាអង់គ្លេស (9,951 Kb)​

កម្មវិធី​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ​បាន​បង្កើត​ផងដែរ​(នៅលើឌីវីឌី)​​នូវ​អាត្លាស​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ​ដែល​មាន​លក្ខណៈ​ជាអន្តរ​កម្ម។​ លោក​អ្នក​អាច​ស្នើ​សុំ​អាត្លាស​នេះ​ពី​កម្មវិធីអត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ​។ មុខងារ​មួយ​ចំនួន​មក​ពី​អាត្លាស​អន្តរកម្ម​បាន​ជះ​ឥទ្ធិពលលើ​ការរចនា​​នៃ​គេហ​ទំព័រ​នេះ​ដើម្បី​ជួយ​អ្នកប្រើប្រាស់​ទិន្នន័យ​ឲ្យ​កាន់​តែ​ងាយ​ស្រួស​ក្នុង​ការ​ទទួល​បាន​នូវ​ទិន្នន័យ​គ្រួសារ​ក្រីក្រ​សង្ខេប និង​ក្នុង​ការ​រក​ឃើញ​ទិន្នន័យ និង​របាយ​ការណ៍ជាក់​លាក់​ដែល​ពួក​គេ​ត្រូវការ​។ ដូច្នេះ មិន​មាន​ផែនការ​បន្ត​ផលិត​អាត្លាស​នេះ​ទៀត​ទេ។ ប៉ុន្តែ ​ដើម្បី​ធ្វើ​ឲ្យអ្នក​ប្រើប្រាស់ទិន្នន័យ​មាន​លទ្ធភាព​ធ្វើ​ការ​វិភាគ​កាន់តែ​លម្អិត​លើ​ទិន្នន័យ​ដែល​បាន​មក​ពី​បញ្ជី​សំណួរ កម្មវិធី IDPoor គ្រោង​បង្កើត​របាយការណ៍​ថ្មី​មួយ​ឈុត​(ជាទម្រង់ Excel) ដែលផ្តល់​ទិន្នន័យ​ពី​​សំណួរ​មួយ​ចំនួន​ដែល​បាន​ជ្រើស​ចេញ​ពី​បញ្ជី​សំណួរ​សម្រាប់​ការ​រកំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ ដែល​រួម​ផ្តុំ​ទិន្នន័យ​តាមថ្នាក់​ភូមិសាស្ត្រ​ផ្សេងៗ​គ្នា​។​