KINGDOM OF CAMBODIA

របៀបចុះឈ្មោះជាអ្នកប្រើប្រាស់ទិន្នន័យ

ចំណាំ៖ ស្ថាប័ន ឬអង្គការនីមួយៗត្រូវចុះឈ្មោះតែបុគ្គលម្នាក់ប៉ុណ្ណោះជាអ្នកតំណាងដែលនឹងទទួលខុសត្រូវសម្រាប់ការទទួលបានទិន្នន័យ។​

សូមធ្វើតាមជំហានងាយៗដូចខាងក្រោមដើម្បីចុះឈ្មោះជាអ្នកប្រើប្រាស់ទិន្នន័យជាលើកដំបូង។ សូមលោកអ្នកធ្វើឲ្យប្រាកដថាបានកត់ត្រាឈ្មោះ​អ្នក​ប្រើប្រាស់ និង​ពាក្យ​សម្ងាត់​របស់​អ្នក​។ បើ​ធ្វើ​ដូច្នេះ លោក​អ្នក​អាច​រក្សា​ការ​ប្រើប្រាស់​​សេវា​នេះ​បាន​​យូរ​អង្វែង​។​

1. ប្រសិនបើលោកអ្នកមិនទាន់បានចុះឈ្មោះជាអ្នកប្រើប្រាស់ទិន្នន័យទេ សូមចូលទៅកាន់ទំព័រ អ្នកប្រើប្រាស់ទិន្នន័យ>ចុះឈ្មោះជាអ្នកប្រើប្រាស់ទិន្នន័យ ដើម្បីចុះឈ្មោះ។​

2. នៅលើទំព័រនោះ លោកអ្នកនឹងមើលឃើញប្រអប់ដូចខាងក្រោម។ សូមបំពេញព័ត៌មានស្របតាមការស្នើសុំ។ សូម​បង្កើត​ពាក្យ​សម្ងាត់​មួយ​ដែល​មាន​ចំនួន​យ៉ាង​ហោច​ណាស់​១០​តួ ទាំង​​ជា​អក្សរ​ទាំង​ជា​លេខ។ សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​លោក​អ្នក​បញ្ចូល​អាសយ​ដ្ឋាន អ៊ីម៉ែល មួយ​ដែល​មាន​សុពល​ភាព​នៅ​ឡើយ​ បន្ទាប់​មក​ចុច​លើ​ពាក្យ​ ”បង្កើតគណនី”។​

3. បន្ទាប់មក លោកអ្នកនឹងឃើញទំព័រដូចខាងក្រោម។ ដើម្បីបញ្ចប់ដំណើរចុះឈ្មោះ លោកអ្នកត្រូវតែបំពេញព័ត៌មាននៅក្នុងផ្នែកទាំង៥នៃព័ត៌មានស្តីពីអង្គការ។ សូម​ធ្វើ​តាម​ការ​ណែនាំ​ដែល​​ត្រូវ​បាន​ផ្តល់នៅ​លើ​ទំព័រ​នោះ​។ ចំណាំ៖ ប្រសិន​បើ​លោក​អ្នក​មិន​បាន​បំពេញ​ព័ត៌មាន​នៅ​ក្នុង​ផ្នែក​ដែល​មាន​សញ្ញា​សម្គាល់ “*”, លោក​អ្នក​នឹង​មិន​អាច​​បញ្ចប់​ដំណើរ​ការ​ចុះ​ឈ្មោះ​នេះ​បាន​ឡើយ​។​

4. លោកអ្នកនឹងទទួលបានការបញ្ជាក់មួយតាមរយៈអ៊ីម៉ែល នៅពេលដែលលោកអ្នកបានបញ្ចប់ការចុះឈ្មោះប្រកបដោយជោគជ័យ។

5. នៅពេលដែលលោកអ្នកបានបញ្ចប់ការចុះឈ្មោះប្រកបដោយជោគជ័យ នោះលោកអ្នកនឹងអាចទាញយកបាននូវរបាយការណ៍ ទិន្នន័យ និងសេវា​អនឡាញ ចំពោះ​អ្វី​ដែល​លោក​អ្នក​បាន​​ទទួល​ការ​អនុញ្ញាត។​

ប្រសិនបើលោកអ្នកបានចុះឈ្មោះជាអ្នកប្រើប្រាស់ទិន្នន័យរួចរាល់ហើយ វាមាន២កន្លែងខុសគ្នា ដែលលោកអ្នកអាចធ្វើការចូល (sign in) បាន៖​

ជម្រើសទី១៖ នៅក្នុងជំហានទី២ខាងលើ លោកអ្នកអាចគ្រាន់តែចុច​លើ​ពាក្យ “ចូលជាអ្នកប្រើប្រាស់ទិន្នន័យ” នៅ​ផ្នែក​ខាង​ក្រោម​នៃ​ប្រអប់ និង​ចូល (sign in) ដោយ​ប្រើប្រាស់​ឈ្មោះ​អ្នក​ប្រើប្រាស់ និង​ពាក្យ​សម្ងាត់​របស់​លោក​អ្នក (សូមមើលខាងក្រោម)។​

ជម្រើសទី២៖ ឬក៏លោកអ្នកអាចគ្រាន់តែចុចលើពាក្យ “ចូល” ដែល​ស្ថិត​នៅ​ផ្នែក​ខាង​លើ​ផ្នែក​ខាង​ស្តាំដៃ​នៃ​គេហ​ទំព័រ (សូមមើលខាងក្រោម)។​

ការផ្លាស់ប្តូរពាក្យសម្ងាត់របស់លោកអ្នក

លោកអ្នកអាចផ្លាស់ប្តូរពាក្យសម្ងាត់បានគ្រប់ពេលវេលា។ យើងខ្ញុំសូមណែនាំដល់លោកអ្នក ឲ្យធ្វើការផ្លាស់ប្តូរនេះជា​ប្រចាំ ដើម្បី​រក្សា​សុវត្ថិ​ភាព​ទិន្នន័យ។ សូម​​ធ្វើ​​តាម​​នូវ​​ជំហាន​​ងាយៗ​​ដូច​​​ខាង​​ក្រោម៖​

1. សូមចូលទៅកាន់ទំព័រ អ្នកប្រើប្រាស់ទិន្នន័យ>ផ្លាស់ប្តូរពាក្យសម្ងាត់។​

2. លោកអ្នកនឹងឃើញទំព័រដូចខាងក្រោម។ គ្រាន់តែធ្វើតាមការណែនាំនិងចុចលើប៊ូតុង“ប្តូរពាក្យសម្ងាត់”។​