KINGDOM OF CAMBODIA

ព័ត៌មាននិងទិន្នន័យគ្រួសារក្រីក្រ

ព័ត៌មាន​គ្រួសារ​ក្រីក្រ​ដែល​អាច​ទទួល​បាន​តាម​រយៈ​គេហទំព័រ​នេះ​និង ​ដោយ​ផ្ទាល់​ពី​កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​រួម​មាន៖​

  • បញ្ជីគ្រួសារក្រីក្រ ដែលមានចំណាត់ថ្នាក់ភាពក្រីក្រនៃគ្រួសារនីមួយៗ
  • ព័ត៌មានលម្អិតពីសមាជិកទាំងអស់របស់គ្រួសារក្រីក្រ (ឈ្មោះភេទអាយុ/ឆ្នាំកំណើតទំនាក់ទំនងជាមួយមេគ្រួសារ)
  • រូបថតគ្រួសារក្រីក្រ
  • អត្រាភាពក្រីក្រនៅថ្នាក់ភូមិឃុំស្រុកនិងខេត្ត៖ ដោយផ្អែកលើចំនួនគ្រួសារនិងចំនួនមនុស្ស
  • ព័ត៌មានរួមផ្តុំផ្សេងទៀតរបស់គ្រួសារក្រីក្រ

ព័ត៌មាន​នេះ​ត្រូវ​បាន​ផ្តល់​ជូន​ភាគ​ច្រើន​ជា​របាយការណ៍​ស្តង់ដារ​ក្នុង​ ទម្រង់​ជា​ PDF​ និង​ Excel។​ របាយការណ៏​ភាគ​ច្រើន​មាន​ទាំង​ភាសា​ខ្មែរ​ទាំង​ភាសា​អង់គ្លេស។​​ សូមទៅកាន់ឧទាហរណ៍នៃប្រភេទរបាយការណ៍។​

កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ផ្តល់​នូវ​ប្រភេទ​ទិន្នន័យ​ខុស​ គ្នា​ដោយ​អាស្រ័យ​លើ​​ថា​តើ​លោក​ លោកស្រី​ជា​អ្នក​ប្រើប្រាស់​ទិន្នន័យ​ដែល​មិន​បាន​ចុះ​ឈ្មោះ​ ឬ​ជា​អ្នក​ប្រើប្រាស់​ទិន្នន័យ​ដែល​បាន​ចុះ​ឈ្មោះ។​

ប្រសិន​បើ​លោក​អ្នក​មិន​ទាន់​បាន​ចុះ​ឈ្មោះ​ជា​អ្នក​ប្រើប្រាស់​ទិន្នន័យ​ ក្នុង​នាម​ស្ថាប័ន​ឬ​អង្គការ​របស់​អ្នក​នៅ​ឡើយ​ទេ​ លោក​អ្នក​ក៏​នៅ​តែ​អាច​ពិនិត្យ​មើល​និង​ទាញ​យក​ព័ត៌មាន​យ៉ាង​ច្រើន​ដោយ​សេរី ​នៅ​លើ​គេហទំព័រ​នេះ​បាន​ (ឧទាហរណ៍​ របាយការណ៍​ទី១០,​ ១៤)។​ លោក​​ លោកស្រី​អាច​ទាញ​យក​របាយការណ៍​ទាំង​នេះ​ពី​ទំព័រ​​ របាយការណ៍>ស្វែងរករបាយការណ៍។​​​

ទោះ​យ៉ាង​ណា​ក៍​ដោយ​ ប្រសិន​បើ​លោក​ លោកស្រី​ត្រូវ​ការ​របាយការណ៍​និង​ទិន្នន័យ​ទូលំ​ទូលាយ​ ឬ​ទិន្នន័យ​ជា​ចំនួន​ធំ​ លោក​អ្នក​ត្រូវ​តែ​ ចុះ​ឈ្មោះ​ជា​អ្នក​ប្រើប្រាស់​ទិន្នន័យ។​ នៅ​ពេល​ដែល​លោក​អ្នក​បាន​ចុះ​ឈ្មោះ​រួច​ហើយ៖​

  • 1) លោក​អ្នក​មាន​លទ្ធភាព​ទទួល​បាន​របាយការណ៍​ស្តង់ដារ​ (ឧទាហរណ៍៖​ ៨,​ ១០,​ ១៣,​ ១៤)​ ដែល​បាន​រៀបចំ​ជា​ស្រេច​នៅ​តាម​តំបន់​ភូមិសាស្ត្រ​ជាក់លាក់​ដោយ​ប្រើប្រាស់​ ទំព័រ​ របាយការណ៍>​ស្វែង​រក​របាយការណ៍។​
  • 2) លោក​អ្នក​អាច​ស្នើសុំ​ផលិតផល​ព័ត៌មាន​គ្រួសារ​ក្រីក្រ​ដូច​ជា​ឈុត​ទិន្នន័យ​ ធំៗ​ ឈុត​របាយការណ៍​របស់​ខេត្ត​ឬ​តំបន់​ទាំង​មូល​ ប្រព័ន្ធ​ព័ត៌មាន​គ្រួសារ​ក្រីក្រ​នៅ​ក្នុង​ឌីវីឌី​ ។ល។​ ពី​ទំព័រ​ អ្នក​ប្រើប្រាស់​ទិន្នន័យ>​ស្នើ​សុំ​ទិន្នន័យ។​
  • 3) លោក​អ្នក​អាច​ប្រើប្រាស់​សេវា​អនឡាញ​នានា​ដែល​លោក​អ្នក​មាន​ការ​អនុញ្ញាតិ​ (ឧទាហរណ៍​ សេវា​ផ្ទៀងផ្ទាត់​ប័ណ្ណ​សមធម៌)។​