KINGDOM OF CAMBODIA

តំបន់គ្របដណ្តប់

ការ​កំណត់​អតសញ្ញាណ​គ្រួសារ​ក្រីក្រ​ត្រូវ​បាន​អនុវត្ត​នៅ​គ្រប់​តំបន់​ ជនបទ ទូទាំង​ប្រទេស​ហើយ។​ទិន្នន័យ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នកម្ម​ប្រមាណ​ រៀងរាល់​បី​ឆ្នាំ​ម្តង។​ បច្ចុប្បន្ន​នេះ​កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​កំពុង​តែ​ អភិវឌ្ឍ​នីតិវិធី​សម្រាប់​ការ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​នៅ​ក្នុង​ តំបន់​ ទីប្រជុំជន​ ផងដែរ។​

ទិដ្ឋភាព​ទូទៅ​នៃ​តំបន់​ដែល​ត្រូវ​បាន​គ្របដណ្តប់​ដោយ​កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ក្នុង​ជុំ​ប្រមូល​ទិន្នន័យ​ ទី៥​ (ឆ្នាំ២០១១),​ ជុំទី៦​ (ឆ្នាំ២០១២),​ ​ជុំទី៧​ (២០១៣)​, និងជុំទី៨ (ឆ្នាំ២០១៤) ត្រូវ​បាន​បង្ហាញ​នៅ​លើ​ផែនទី​ដូច​ខាងក្រោម។​

តំបន់​គ្របដណ្តប់​ដោយ​កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​តាម​បណ្តា​ឆ្នាំ​ដោយ​បង្ហាញ​ពី​ចំនួន​ភូមិ​

  ជុំទី៤ (២០១០) ជុំទី៥ (២០១១) ជុំទី៦ (២០១២) ជុំទី៧ (២០១៣) ជុំទី៨ (២០១៤)
បន្ទាយមានជ័យ 643   646    
បាត់ដំបង 805     809  
កំពង់ចាម     1,695    
កំពង់ឆ្នាំង 559     563  
កំពង់ស្ពឺ   1,319     1367  
កំពង់ធំ     732    
កំពត   471     480  
កណ្តាល 1,079     1,102  
កោះកុង   107     114  
ក្រចេះ 249   248    
មណ្ឌលគិរី   91     93  
រាជធានីភ្នំពេញ     306*    
ព្រះវិហារ 214     235  
ព្រៃវែង   1,138     1133  
ពោធិ៍សាត់ 499     502  
រតនគិរី   238   243  
សៀមរាប 912   885    
ព្រះសីហនុ   89     106  
ស្ទឹងត្រែង     124    
ស្វាយរៀង   682     685  
តាកែវ 1,118     1,118  
ឧត្តរមានជ័យ 282   286    
កែប   16     18  
ប៉ៃលិន 81     84  
សរុប 6,441 4,151 4,922 4,656 3996
* = គ្របដណ្តប់តែតំបន់ជាយរាជធានីប៉ុណ្ណោះ

លោកអ្នក​អាច​ទទួល​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​ស្រុក​ឃុំ​ និង​ភូមិ​ជាក់លាក់​ដែល​គ្របដណ្តប់​ក្នុង​ជុំ​ប្រមូល​ទិន្នន័យ​នីមួយៗ​ ដោយ​ពិនិត្យ​មើល​នៅ​ក្នុង​របាយការណ៍​ទី១៤​របស់​ខេត្ត​នីមួយៗ​ដែល​លោកអ្នក​ អាច​ទទួល​បាន​នៅ​ក្នុង​ទំព័រ​ ស្វែង​រក​របាយការណ៍​ នៃ​គេហទំព័រនេះ។​

ប្រសិនបើ​លោក​អ្នក​មាន​តម្រូវ​ការ​ដឹង​ពី​តំបន់​នានា​ដែល​មិន​បាន​ គ្របដណ្តប់​ដោយ​កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​នៅ​ក្នុង​ខេត្ត​ ជាក់លាក់​ណាមួយ​សូម​ ទាក់ទង​ កម្មវិធី​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ។​